Skip to content
សម្លេងមូស្លីមកម្ពុជា | Voice of Cambodian Muslim

សម្លេងមូស្លីមកម្ពុជា | Voice of Cambodian Muslim

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • ព័ត៌មានជាតិ

សម្តេចបវរធិបតី បញ្ជាក់ជូនជនរួមជាតិថា៖ “ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ មិនមែនដើម្បីគណនាអំពីការចំណេញ ឬខាតដីនោះទេ”!

VOM Khmer November 25, 2025

រាជធានីភ្នំពេញ៖ តាមរយះបណ្តាញសង្គមផ្លូវការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖ “បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ”។

សម្តេចបវរធិបតីបានបន្តថា៖ “ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ”។ សម្តេចបានបន្តថា៖ “ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។

ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។ ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង”។ សម្តេចបវរធិបតី បានលើកឡើងថា៖ “ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩។ ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន៖

១៖ មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ? ខ្ញុំសូមបញ្ជាក់ថា៖ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ”។

សម្តេចបវរធិបតីក៏បានលើកឡើងទៀតថា “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។ កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។ ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា”។ តើការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ? សម្តេចបវរធិបតីបានបញ្ជាក់ត្រង់ចំណុចនេះថា “ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។ តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី?

សម្តេចបវរធិបតីបានបញ្ជាក់ថា ៖”ខ្ញុំបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះសោះនេះ។ ខ្ញុំសូមបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក”។

ក្នុងឱកាសនេះសម្តេចបវរធិបតីក៏សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕

Post navigation

Previous: ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ!
Next: ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដេីម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥​ និងទិសដៅការងារបន្ត

សារព័ត៌មាន សម្លេងមូស្លីមកម្ពុជា | Voice of Cambodian Muslim

ព័ត៌មានថ្មីៗ

ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល
  • ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល

August 14, 2026
សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណជូន ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ចំពោះការឧបត្ថម្ភរថយន្ត Pickup ចំនួន ១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនសម្ភារៈ និងគាំទ្រកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណជូន ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ចំពោះការឧបត្ថម្ភរថយន្ត Pickup ចំនួន ១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនសម្ភារៈ និងគាំទ្រកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី
  • ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណជូន ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ចំពោះការឧបត្ថម្ភរថយន្ត Pickup ចំនួន ១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនសម្ភារៈ និងគាំទ្រកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី

August 13, 2026
សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង
  • ព័ត៌មានជាតិ

សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង

July 10, 2026
ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ
  • ព័ត៌មានជាតិ

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ

July 10, 2026
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា អំពាវនាវមូស្លីមកម្ពុជាទាំងអស់ ការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា អំពាវនាវមូស្លីមកម្ពុជាទាំងអស់ ការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា
  • ព័ត៌មានជាតិ

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា អំពាវនាវមូស្លីមកម្ពុជាទាំងអស់ ការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា

June 25, 2026
ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតឧបត្ថម្ភសាសនិកឥស្លាមចំនួន១៦ប្រទេស ចំនួន ១,០០០នាក់ មកធ្វើអ៊ុំរ៉ោះដោយឥតគិតថ្លៃ ក្នុងនោះមាន មូស្លីមកម្ពុជាក៍មានឱកាសផងដែរ ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតឧបត្ថម្ភសាសនិកឥស្លាមចំនួន១៦ប្រទេស ចំនួន ១,០០០នាក់ មកធ្វើអ៊ុំរ៉ោះដោយឥតគិតថ្លៃ ក្នុងនោះមាន មូស្លីមកម្ពុជាក៍មានឱកាសផងដែរ
  • ព័ត៌មានជាតិ
  • អន្តរជាតិ

ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតឧបត្ថម្ភសាសនិកឥស្លាមចំនួន១៦ប្រទេស ចំនួន ១,០០០នាក់ មកធ្វើអ៊ុំរ៉ោះដោយឥតគិតថ្លៃ ក្នុងនោះមាន មូស្លីមកម្ពុជាក៍មានឱកាសផងដែរ

June 24, 2026

    ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល
    • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល

    VOM Khmer August 14, 2026
    Read More Read more about ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល
    សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណជូន ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ចំពោះការឧបត្ថម្ភរថយន្ត Pickup ចំនួន ១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនសម្ភារៈ និងគាំទ្រកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណជូន ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ចំពោះការឧបត្ថម្ភរថយន្ត Pickup ចំនួន ១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនសម្ភារៈ និងគាំទ្រកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី
    • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណជូន ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ចំពោះការឧបត្ថម្ភរថយន្ត Pickup ចំនួន ១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនសម្ភារៈ និងគាំទ្រកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី

    August 13, 2026
    សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង
    • ព័ត៌មានជាតិ

    សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង

    July 10, 2026
    ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ
    • ព័ត៌មានជាតិ

    ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ

    July 10, 2026
    គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា អំពាវនាវមូស្លីមកម្ពុជាទាំងអស់ ការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា អំពាវនាវមូស្លីមកម្ពុជាទាំងអស់ ការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា
    • ព័ត៌មានជាតិ

    គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា អំពាវនាវមូស្លីមកម្ពុជាទាំងអស់ ការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា

    June 25, 2026

    ព័ត៌មានអន្តរជាតិ

    ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតឧបត្ថម្ភសាសនិកឥស្លាមចំនួន១៦ប្រទេស ចំនួន ១,០០០នាក់ មកធ្វើអ៊ុំរ៉ោះដោយឥតគិតថ្លៃ ក្នុងនោះមាន មូស្លីមកម្ពុជាក៍មានឱកាសផងដែរ
    • ព័ត៌មានជាតិ
    • អន្តរជាតិ

    ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតឧបត្ថម្ភសាសនិកឥស្លាមចំនួន១៦ប្រទេស ចំនួន ១,០០០នាក់ មកធ្វើអ៊ុំរ៉ោះដោយឥតគិតថ្លៃ ក្នុងនោះមាន មូស្លីមកម្ពុជាក៍មានឱកាសផងដែរ

    VOM Khmer June 24, 2026
    Read More Read more about ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតឧបត្ថម្ភសាសនិកឥស្លាមចំនួន១៦ប្រទេស ចំនួន ១,០០០នាក់ មកធ្វើអ៊ុំរ៉ោះដោយឥតគិតថ្លៃ ក្នុងនោះមាន មូស្លីមកម្ពុជាក៍មានឱកាសផងដែរ
    មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បន្តផ្គត់ផ្គង់ និងផ្ដល់ជំនួយដល់ជំរុំជនភៀសខ្លួន ពិសេសតំបន់ហ្គាហ្សា ចំពោះអ្នកគ្មានផ្ទះសំបែង ដែលរងគ្រោះដោយសារសង្គ្រាម រវាងក្រុមហាម៉ាស និង អុីស្រាអែល មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បន្តផ្គត់ផ្គង់ និងផ្ដល់ជំនួយដល់ជំរុំជនភៀសខ្លួន ពិសេសតំបន់ហ្គាហ្សា ចំពោះអ្នកគ្មានផ្ទះសំបែង ដែលរងគ្រោះដោយសារសង្គ្រាម រវាងក្រុមហាម៉ាស និង អុីស្រាអែល
    • អន្តរជាតិ

    មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បន្តផ្គត់ផ្គង់ និងផ្ដល់ជំនួយដល់ជំរុំជនភៀសខ្លួន ពិសេសតំបន់ហ្គាហ្សា ចំពោះអ្នកគ្មានផ្ទះសំបែង ដែលរងគ្រោះដោយសារសង្គ្រាម រវាងក្រុមហាម៉ាស និង អុីស្រាអែល

    June 23, 2026
    ឯកឧត្តម ប្រាក់ សុខុន៖ កម្ពុជាចាត់ទុកថា ការបញ្ចប់ ​ឬការដកខ្លួនចេញពីអនុស្សរណៈឆ្នាំ២០០១​ ​ពីសំណាក់ភាគីថៃ ជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសទាំងពីរកំណត់នូវក្របខណ្ឌមួយ ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន៖ កម្ពុជាចាត់ទុកថា ការបញ្ចប់ ​ឬការដកខ្លួនចេញពីអនុស្សរណៈឆ្នាំ២០០១​ ​ពីសំណាក់ភាគីថៃ ជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសទាំងពីរកំណត់នូវក្របខណ្ឌមួយ ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ
    • ព័ត៌មានជាតិ
    • អន្តរជាតិ

    ឯកឧត្តម ប្រាក់ សុខុន៖ កម្ពុជាចាត់ទុកថា ការបញ្ចប់ ​ឬការដកខ្លួនចេញពីអនុស្សរណៈឆ្នាំ២០០១​ ​ពីសំណាក់ភាគីថៃ ជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសទាំងពីរកំណត់នូវក្របខណ្ឌមួយ ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ

    May 5, 2026
    BREAKING NEWS: ប្រធានាធិបតី ដូណាល់ ត្រាំ និយាយជាសាធារណៈថា ប្រទេសថៃ ជាអ្នកបង្កសង្រ្គាមឡើងវិញម្ដងទៀត ជាមួយកម្ពុជា BREAKING NEWS: ប្រធានាធិបតី ដូណាល់ ត្រាំ  និយាយជាសាធារណៈថា ប្រទេសថៃ ជាអ្នកបង្កសង្រ្គាមឡើងវិញម្ដងទៀត ជាមួយកម្ពុជា
    • អន្តរជាតិ

    BREAKING NEWS: ប្រធានាធិបតី ដូណាល់ ត្រាំ និយាយជាសាធារណៈថា ប្រទេសថៃ ជាអ្នកបង្កសង្រ្គាមឡើងវិញម្ដងទៀត ជាមួយកម្ពុជា

    December 23, 2025
    លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក
    • អន្តរជាតិ

    លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក

    September 30, 2025

    ព័ត៌មានសង្គម

    ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!
    • សង្គម

    ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

    VOM Khmer June 4, 2026
    Read More Read more about ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!
    អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់!
    • សង្គម

    អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់!

    May 26, 2026
    អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម! អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម!
    • សង្គម

    អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម!

    May 4, 2026
    ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាង ១៣០០គ្រឿង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌមានជ័យ! ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាង ១៣០០គ្រឿង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌមានជ័យ!
    • សង្គម

    ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាង ១៣០០គ្រឿង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌមានជ័យ!

    April 2, 2026
    កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!! កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!
    • សង្គម

    កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!

    February 22, 2026
    August 2026
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31  
    « Jul