(រីយ៉ាដ) ៖ មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និង ទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក ខណៈពេលស្ថិតក្នុងទិវាជនភៀសខ្លួនពិភពលោកកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៦កន្លងទៅថ្មីៗនេះ, អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក ។
នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ARAB NEWS នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២៦ ។
ARAB NEWS រាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុត គឺនៅតំបន់ហ្គាហ្សា ជាកន្លែងដែលមជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បានបង្កើតជំរុំថ្មីមួយសម្រាប់គ្រួសារជនភៀសខ្លួននៅភាគខាងជើងនៃតំបន់ Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ។
ជំរុំនេះមានគោលបំណងផ្តល់ទីជំរកប្រកបដោយសុវត្ថិភាពសម្រាប់គ្រួសារដែលបានបាត់បង់ផ្ទះ ចំពេលមានវិបត្តិដែលកំពុងកើតមាន និងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនៅក្នុងតំបន់ជម្លៀសនៅទូទាំងភាគខាងត្បូងហ្គាហ្សា ជាកន្លែងដែលមនុស្សរាប់ពាន់នាក់កំពុងរស់នៅក្នុងការតាំងទីលំនៅបណ្តោះអាសន្នដែលមានលទ្ធភាពទទួលបានសេវាមូលដ្ឋានមានកម្រិត ។
គំនិតផ្តួចផ្តើមរៀបចំជំរុំជនភៀសខ្លួននៅហ្គាហ្សា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌យ៉ាងសម្បើមរបស់អារ៉ាប៊ីសាអូឌី។ត ក្នុងគោលបំណងជួយជនភៀសខ្លួនទាំងអស់ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌី និងក្រៅប្រទេស ។
ក្នុងទិវាជនភៀសខ្លួនពិភពលោក ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៦នេះ , មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត ថ្លែងថា អារ៉ាប៊ីសាអ៊ូឌីតនៅតែបន្តស្ថិតក្នុងចំណោមអ្នកផ្តល់ជំនួយមនុស្សធម៌ឈានមុខគេរបស់ពិភពលោក ដោយជួយដល់សហគមន៍ដែលងាយរងគ្រោះ តាមរយៈកម្មវិធីជំនួយមនុស្សធម៌ និងការអភិវឌ្ឍនៅក្នុងតំបន់ និងទូទាំសាកលលោក ។
គួររម្លឹកថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បានអនុវត្តគម្រោងចំនួន ៤,៣៩៤ នៅក្នុងប្រទេសចំនួន ១១៣ ដែលមានតម្លៃសរុបលើសពី $៨.៤៨២ ពាន់លានដុល្លារ ៕
