(ភ្នំពេញ) ៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានធ្វើការផ្សព្វផ្សាយស្ដីពីការជូនដំណឹងដល់គណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្និទ គ្រូបង្រៀនខ្មែរឥស្លាម បណ្តាអង្គការ សមាគមឥស្លាម និងបងប្អូន សាសនិកឥស្លាមទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា ដើម្បីអបអរសាទរ “ទិវាកុមារអន្តរជាតិ” មូលនិធិ គន្ធបុប្ផាកម្ពុជា បានរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ សម្រាប់ទារក និងកុមារ នៅកម្ពុជា ។
នេះបើយោងតាមលិខិតមួយដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦នេះ ។
អត្ថន័យក្នុងលិខិតដដែលនេះមានអត្ថន័យដល់ការអំពាវនាវដល់គណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្និទ គ្រូបង្រៀនខ្មែរឥស្លាម បណ្តាអង្គការ សមាគមឥស្លាម និងបងប្អូន សាសនិកឥស្លាមទូទាំងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមគាំទ្រតាមរយៈ ការបរិច្ចាគថវិកា និងបំផុស ចលនាក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ ដែលជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំ និងដ៏សំខាន់នេះ។
ការចូលរួមចំណែករបស់ ថ្នាក់ដឹកនាំ គណៈអ៊ីម៉ាំរាជធានី ខេត្ត គណៈអ៊ីម៉ាំក្រុង ស្រុក ខណ្ឌ គណៈ អ៊ីម៉ាំម៉ាស្និទ គ្រូបង្រៀនខ្មែរឥស្លាម បណ្តាអង្គការ សមាគមឥស្លាម និងបងប្អូនសាសនិកឥស្លាមទាំងអស់ នឹងក្លាយជាកម្លាំងមនុស្សធម៌ដ៏ធំធេងសម្រាប់ទារកនិងកុមារ នៅកម្ពុជា។ចំពោះថវិការ បងប្អូនជនរួមជាតិ និងមូស្លីមកម្ពុជាទាំងអស់អាចចូលរួមតាមរយៈ QR Code ខាងក្រោម៖
