(តេលអាវីវ) ៖ ក្រោយនិងកំពុងប្រល័យពូជសាសន៍ ប្លន់ទឹកដីប៉ាឡេស្ទីនយ៉ាងឃោរឃៅបំផុត ,អ៊ីស្រាអែលបានទទួលរងបណ្ដាសារព្រះ ដោយភ្លើងបានឆាបឆេះព្រៃយ៉ាងសន្ធោរសន្ធៅនៅជិតទីក្រុងយ៉េរូសាឡឹម ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យកងទ័ពដាក់ពង្រាយ ដើម្បីគាំទ្រក្រុមអ្នកពន្លត់អគ្គីភ័យដែលកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃយ៉ាងអាក្រក់នេះ ដោយហៅស្ថានភាពនេះថាជា “ភាពអាសន្នរបស់ជាតិ”។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានFrance 24 នៅល្ងាចថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៥។
ទោះយ៉ាងណា គេពុំទាន់ទទួលបានសេចក្ដីរាយការណ៍ព័ត៍មានលម្អិតយ៉ាងណានោះទេ ៕