​សិង្ហបុរៈ (Simhapura) ជា​ឈ្មោះ​របស់​អតីត​កំពង់ផែ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​អាណាចក្រ​ចាម្ប៉ា​បុរាណ ទី​ដែល​ពាណិជ្ជកម្ម​អ៊ូអរ​សម័យបុរាណ

(​ភ្នំពេញ​)៖ សិង្ហបុរៈ ជា​កំពង់ផែ​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ​របស់​អាណាចក្រ​ចាម្ប៉ា​តាំងពី​បុរណកាល​មក​ដែលមា​ន​ភាព​អ៊ូអរ​និង​មមាញឹក​នៃ​ពាណិញជកម្ម​អន្តរជា​តិ ។ នៅពេល​ដែល​អ្នកស្រុក​ចាម​ទទួល​ឥទ្ធិពល​ហិណ្ឌូ​និយម​ពី​ពួកពាណិជ្ជករ​ឥណ្ឌា​ចាប់ពី​សតវត្ស​ទី​៤​នោះមក សិង្ហបុរៈ​ក៏​បាន​ក្លាយជា​មជ្ឈមណ្ឌ​ល​ហិណ្ឌូសាសនា​ថែម​ទៀត និង​បាន​ក្លាយជា​រាជធានី​របស់​អាណាចក្រ​ចាម្ប៉ា​ចាប់ពី​សតវត្ស​ទី​៤-៨​។

​ចា​ម្ប៍ (Champ) ចា​ម្ប៉ា​/​ច​ម្ប៉ា (Champa) គឺ​ជា​អតីត​អាណាចក្រ​បុរាណ​មួយ​នៅ​តំបន់​អាស៉ីអាគ្នេយ៍​ដែនគោក ខណៈ​ទីក្រុង​ដំបូង​របស់​អាណាចក្រ​នេះ​មានឈ្មោះ គន្ធ​របុរៈ (Kandarapura) ក្រៅពី​នោះ​ចាម្ប៍​ក៏​មាន​ទីក្រុង​កំពង់ផែ​អន្តរជាតិ​មួយ​ដែរ​ដែល​មានឈ្មោះ​ថា សិង្ហបុរៈ (Simhapura)​។

​បុរាណកាល​ចារ​ថា មាន​អ្នកជំនួញ​មកពី​ប្រទេស​ចិន ខ្មែរ យួន ឥណ្ឌា ពែ​រ្ស អារ៉ាប់​ជាដើម បាន​ធ្វើ​ជំនួញ​ចេញចូល​កំពង់ផែ​អន្តរជាតិ​សិង្ហបុរៈនេះ​។ មក​ដល់​សម័យ​អាណានិគម ទោះបី​ទឹកដី​ចាម្ប៉ា​មួយ​ភាគ​ធំ​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​អាណា​ចក្រ​អាណ្ណា​ម​ក៏ដោយ ក៏​ទីក្រុង​សិង្ហបុរៈនេះ​នៅតែ​ជា​កំពង់ផែ​ពាណិជ្ជកម្មអ​ន្ត​រ​ជាតិដ៏​សំខាន់​សម្រាប់​ក្រុម​ពាណិជ្ជករ​មក​ពី​ភាគ​ខ្លះ​នៃ​ពិភពលោក​។

​បច្ចុប្បន្ន​ទីក្រុង​កំពង់ផែ​សិង្ហបុរៈ ស្ថិត​នៅ​ទីក្រុង​ហួយ​អាន (Hội An) ខេត្ត​ក្វាង​ណា​ម (Quang Nam) ភាគ​កណ្ដាល​ប្រទេស​វៀតណាម ដែល​គេ​ហៅថា ចា​គៀវ (Trà Kiệu)៕


You might like

Leave a Reply

Your email address will not be published. Required fields are marked *